ខេត្តកណ្ដាល÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំបានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបនៅចំណុចបន្ទប់ជួលក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់÷
ទី១-ឈ្មោះ មឿង ចាន់សុខហេង ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០១លើក ជាប់រយៈពេល០១ឆ្នាំពីបទប៉ុនប៉ងលួច, ២-ឈ្មោះ ខុន ឃឿន ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០២លើក លើកទី១ ជាប់រយៈពេល០១ឆ្នាំពីបទអំពើលួចទូរស័ព្ទ, លើកទី២ជាប់រយៈពេល០៨ខែ ពីបទអំពើលួចនិង៣-ឈ្មោះ ឈុំ ស្រីនាថ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យទាំង៣នាក់មានមុខរបរមិនពិតប្រាកដ និងមានវិជ្ជមានសារធាតុញៀន (+) ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕










