ខេត្តកែប ៖ មុខសញ្ញាចែកចាយនឹងជាមេលក់គ្រឿង ញៀនដ៍ធំ នៅភូមិថ្មី សង្កាត់លេខ៣ក្រុងនិងខេត្តព្រះសីហនុ ត្រូវបានកម្លាំងកងរាជវុធហត្ថក្រុងព្រះសីហនុ សហការជាមួយកងរាជអាវុធក្រុងកែបចាប់ខ្លួនបានទាំងពីរនាក់ជាគូរដណ្ដឹង ខណៈពួកគេជិតដល់ថ្ងៃរៀបការទៅហើយ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល នាថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៦ ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ជ្រៃធំ ក្រុង-ខេត្តកែប ។
ជនសង្ស័យជាគូរដណ្ដឹងត្រូវបានចាប់ខ្លួន រួមមានឈ្មោះឆេង ឈិនឡុង ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប និងឈ្មោះហែ សុផាណា ភេទស្រីអាយុ ១៦ ឆ្នាំ រស់នៅភូមិឃុំខាងលើជាមួយគ្នា ។
ការចុះស្រាវជ្រាវនិងបង្ក្រាបខាងលើក្រោមការដឹកនាំរបស់លោកវរសេនីយទោ មៀចប៊ុនថា មេបញ្ជាការរង កងរាជវុធហត្ថ ក្រុងកែប ដឹកនាំកងកម្លាំងចំនួន១៥នាក់ សហការជាមួយ លោកវរសេនីយត្រី ឡុងគឹមហ៊ួរ នឹងកម្លាំងកងរាជវុធហត្ថខេត្តព្រះសីហនុ ៥នាក់ ឃាត់ខ្លួនជនសង្ស័យបានតែម្ដង នៅវេលាម៉ោង៣ រសៀល នាថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៦ នេះ ។ ក្នុងហេតុការណ៍ចុះបង្ក្រាបនេះកម្លាំងសមត្ថកិច្ចរឹបអូសវត្ថុតាងគ្រឿងញៀនបានមួយចំនួន។
បច្ឆុប្បន្ន ជនសង្ស័យ ទាំងពីរនាក់ និងសម្ភារ:ដកហូត ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿង ញៀនកងរាជអាវុធហត្ថ ខេត្តកែប បានធ្វើកំណត់ហេតុប្រគល់ ឲ្យទៅកម្លាំងកងរាជវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត ។
សូមបញ្ជាក់ថា ជនសង្ស័យត្រូវជាគូរដដណ្ដឹង១គូខាង លើនេះនឹងត្រូវរៀបការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នាប៉ុន្មានថ្ងៃខាងមុន ប៉ុន្តែត្រូវបានកងកម្លាំងកងរាជវុធហត្ថ ចុះទៅបង្ក្រាប ក៍រត់គេចខ្លួនមកនៅឯស្រុកកំណើតខាងស្រី ត្រៀមនិងរៀបមង្គលការ តែត្រូវសមត្ថកិច្ច ឃាត់ខ្លួនបានតែម្តង ៕










