ខេត្តកែប៖ ត្រៀម​រៀប​ការ​នៅ​ស​ប្តា​ហ៍​ក្រោយ ត្រូវ​បានឃាត់ខ្លួន​ទាំង២​នាក់​ពី​បទ​ជួញ​ដូរ​​គ្រឿងញៀន

ចែករំលែក៖

ខេត្ត​កែប ៖ មុខសញ្ញា​ចែកចាយ​នឹង​ជា​មេ​លក់​គ្រឿង ញៀនដ៍​ធំ នៅ​ភូមិ​ថ្មី សង្កាត់​លេខ​៣​ក្រុង​និង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​កម្លាំង​កង​រាជ​វុ​ធ​ហត្ថ​ក្រុងព្រះសីហនុ សហការ​ជាមួយកង​រាជអាវុ​ធ​ក្រុងកែប​ចាប់ខ្លួន​បាន​ទាំង​ពីរ​នាក់​ជា​គូរ​ដណ្ដឹង ខណៈពួកគេជិត​ដល់​ថ្ងៃ​រៀប​ការ​ទៅ​ហើយ។ ប្រតិបត្តិការនេះ​បានធ្វើឡើងកាលពីវេលា​ម៉ោង​៣​រសៀល នា​ថ្ងៃ​ទី ២៤ ខែមក​រា ឆ្នាំ ២០២៦ ​ស្ថិត​នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ជ្រៃ​ធំ ក្រុង-ខេត្ត​កែប ។

ជនសង្ស័យ​ជា​គូរ​ដណ្ដឹង​ត្រូវ​បាន​ចាប់ខ្លួន រួមមានឈ្មោះ​ឆេ​ង ឈិ​ន​ឡុ​ង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ នៅ​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុង-ខេត្ត​កែប និង​ឈ្មោះហែ សុ​ផា​ណា ភេទ​ស្រី​អាយុ ១៦ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើជាមួយ​គ្នា ។

ការ​ចុះ​ស្រាវជ្រាវ​និង​បង្ក្រាប​ខាងលើ​ក្រោម​ការដឹកនាំ​របស់​លោក​វរសេនីយទោ មៀ​ច​ប៊ុ​ន​ថា មេបញ្ជាការ​រង កង​រាជ​វុ​ធ​ហត្ថ ក្រុងកែប ដឹកនាំ​កងកម្លាំង​ចំនួន​១៥​នាក់ សហការ​ជាមួយ លោក​វរសេនីយត្រី ឡុ​ង​គឹ​ម​ហ៊ួ​រ នឹង​កម្លាំងកង​រាជ​វុ​ធ​ហត្ថខេត្ត​ព្រះ​សីហ​នុ ៥​នាក់ ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្ដង នៅ​វេលា​ម៉ោង​៣ រសៀល នា​ថ្ងៃ​ទី ២៤ ខែ មក​រា ឆ្នាំ ២០២៦ នេះ ។ ក្នុង​ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​កម្លាំង​សមត្ថកិច្ច​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​បាន​មួយ​ចំនួន​។

ប​ច្ឆុ​ប្បន្ន ជនសង្ស័យ ទាំង​ពីរ​នាក់ និង​សម្ភារ​:​ដកហូត ត្រូវ​បាន​កម្លាំង​មន្ទីរ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿង ញៀន​កងរាជអាវុធហត្ថ ខេត្ត​កែប បាន​ធ្វើ​កំណត់ហេតុ​ប្រគល់ ឲ្យ​ទៅ​កម្លាំង​កង​រាជ​វុ​ធ​ហត្ថ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត ។

...

សូម​បញ្ជាក់​ថា ជនសង្ស័យត្រូវជាគូរ​ដដណ្ដឹង១គូខាង លើ​​នេះនឹង​ត្រូវ​រៀប​ការនៅ​ថ្ងៃ​ទី៣១ ខែមក​រា ឆ្នាំ២០២៦ នា​ប៉ុន្មាន​ថ្ងៃខាងមុន ប៉ុន្តែ​ត្រូវ​បាន​កងកម្លាំងកង​រាជ​វុ​ធ​ហត្ថ ចុះ​ទៅ​បង្ក្រាប ក៍​រត់គេច​ខ្លួនមកនៅ​ឯ​ស្រុក​កំណើត​ខាង​ស្រី ត្រៀម​និង​រៀប​មង្គលការ តែត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​បាន​​តែម្តង​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print