Yamal ស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យ ជួយ Barcelona ដណ្តើមបានការនាំមុខនៅ LaLiga ឡើងវិញ

ចែករំលែក៖

Barcelona បានយកឈ្នះក្រុម Real Oviedo ដែលស្ថិតនៅបាតតារាងក្នុងជ័យជម្នះ 3-0 នៅកីឡដ្ឋាន Camp Nou ក្រោមដំណក់ភ្លៀងធ្លាក់កាលពីថ្ងៃអាទិត្យដើម្បីទទួលបានចំណាត់ថ្នាក់កំពូលនៅក្នុង ក្របខណ្ឌអេស្ប៉ាញLaLigaត្រលប់មកវិញ។

គ្រាប់បាល់របស់ Dani Olmo, Raphinha និងកីឡាករវ័យក្មេង Lamine Yamal ធ្វើឲ្យក្រុម Catalans មាន52ពិន្ទុ នាំមុខ Real Madrid មួយពិន្ទុ ខណៈ Atletico Madrid តាមពីក្រោយឈរលេខ3 មមាន44ពិន្ទុ។

ទោះបីជាប៉ះក្រុមខ្សោយបាតតារាង Barca ពិបាកក្នុងបំបែករនាំងការពាររបស់កីឡាករក្រុម Oviedo រហូតទាល់តែពួកគេអាចទម្លាយនៅនាទីទី 52 ដោយ កីឡាករ Olmo ។

...

ប្រាំនាទីក្រោយមក ការតស៊ូរបស់ Oviedo កាន់តែលំបាក ដោយខ្សែការពារ David Costas ទទួលបាល់ពីខាងក្រោយ ដែលធ្វើឱ្យ Raphinha ស្ទាក់បាន ស៊ុតរំលងអ្នកចាំទី Aaron Ecandell យ៉ាងស្ងប់ស្ងាត់ ដើម្បីបង្កើនការនាំមុខរបស់ Barcelona ពីរគ្រាប់។ Yamal បានបញ្ចប់ការទទួលជ័យជម្នះរបស់ Barca ដោយស៊ុតបាល់បញ្ចូលទីនៅនាទីទី 73 ជាមួយជាមួយការហក់ស៊ុតបកក្រោយដ៏អស្ចារ្យពីការបញ្ជូនបាល់របស់ Olmo៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print