ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធនិងកូនតូចៗ២នាក់ រអិលប្រេងដែលរថយន្តដឹកធ្លាក់តាមផ្លូវ បណ្តាលឲ្យដួលបោកទៅនិងថ្នល់ រងរបួសកូនស្រីអាយុ៦ឆ្នាំម្នាក់បាក់ភ្លៅ និងកូនប្រុសតូចម្នាក់ទៀតរបួសធ្ងន់ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២៦នាទី ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិព្រែកស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះទី១: មានឈ្មោះ សាន ដូណាលីស ភេទស្រី អាយុ ៦ឆ្នាំ រងរបួស បាក់ភ្លៅខាងឆ្វេង និង រលាត់ដៃ មានអាសយដ្ឋាននៅ ភូមិក្រាំងដោត សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះទី២: មានឈ្មោះ សាន បញ្ញារិទ្ធី ភេទប្រុស អាយុ១ខួប៤ខែ រងរបួសរលាត់លើផ្ទៃមុខខាងស្ដាំ មានអាសយដ្ឋាននៅ ភូមិក្រាំងដោត សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលេីមានប្រេងដែលក្រុមរថយន្តធុនធំបេីកធ្លាក់ចេញពីរថយន្តជាប់និងថ្នល់ ខណៈ មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងឌុបប្រពន្ធ កូនតូចៗ២នាក់ធ្វេីដំណេីរឆ្លងកាត់ មិនប្រយ័ត្នក៏រអិលដួលទៅនិងថ្នល់ បណ្តាលឲ្យកូនស្រីច្បងអាយុ៦ឆ្នាំ រងរបួសបាក់ភ្លៅខាងឆ្វេង រលាត់មុខមាត់ ចំណែកកូនប្រុសអាយុ១ខួប៤ខែ របួសរលាត់មុខមាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យកុមាជាតិ៕
ដោយ៖សុខាសែនជ័យ










