ជិះម៉ូតូឌុបប្រពន្ធកូនរអិលផ្លូវថ្នល់ដួលបណ្តាលឲ្យកូនស្រីអាយុ៦ឆ្នាំរបួសបាក់ភ្លៅនិងម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធនិងកូនតូចៗ២នាក់​ រអិលប្រេងដែលរថយន្តដឹកធ្លាក់តាមផ្លូវ​ បណ្តាលឲ្យដួលបោកទៅនិងថ្នល់​ រងរបួសកូនស្រីអាយុ៦ឆ្នាំម្នាក់បាក់ភ្លៅ​ និងកូនប្រុសតូចម្នាក់ទៀតរបួសធ្ងន់​ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២៦នាទី ព្រឹក​ ថ្ងៃទី២៦​ ខែមករា ឆ្នាំ២០២៦ នៅផ្លូវជាតិលេខ៣ ភូមិព្រែកស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១: មានឈ្មោះ សាន ដូណាលីស ភេទស្រី  អាយុ ៦ឆ្នាំ រងរបួស បាក់ភ្លៅខាងឆ្វេង និង រលាត់ដៃ មានអាសយដ្ឋាននៅ ភូមិក្រាំងដោត សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះទី២: មានឈ្មោះ សាន បញ្ញារិទ្ធី ភេទប្រុស អាយុ១ខួប៤ខែ រងរបួសរលាត់លើផ្ទៃមុខខាងស្ដាំ មានអាសយដ្ឋាននៅ ភូមិក្រាំងដោត​ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ ទីតាំងខាងលេីមានប្រេងដែលក្រុមរថយន្តធុនធំបេីកធ្លាក់ចេញពីរថយន្តជាប់និងថ្នល់​ ខណៈ​ មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងឌុបប្រពន្ធ​ កូនតូចៗ២នាក់ធ្វេីដំណេីរឆ្លងកាត់​ មិនប្រយ័ត្នក៏រអិលដួលទៅនិងថ្នល់​ បណ្តាលឲ្យកូនស្រីច្បងអាយុ៦ឆ្នាំ​ រងរបួសបាក់ភ្លៅខាងឆ្វេង​ រលាត់មុខមាត់​ ចំណែកកូនប្រុសអាយុ១ខួប៤ខែ​ របួសរលាត់មុខមាត់។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យកុមាជាតិ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print