មនុស្សប្រុសស្រី៣នាក់បានរងរបួសខណៈអ្នកបើកបររុឺម៉កម៉ូតូងោកមួយភាំងក៏ជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រមួយគ្រឿងកំពុងចតស្ងៀម

ចែករំលែក៖

ភ្នំពេញ÷ មនុស្សប្រុសស្រី៣នាក់បានរងរបួសខណៈបុរសម្នាក់បើករុឺម៉កម៉ូតូមួយគ្រឿងមានអ្នករួមដំណើរ២នាក់ទៀត ហើយអ្នកបើកបរទំនងងងុយដេកក៏ងោកមួយភាំងជ្រុលចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាកឡង់គ្រឺស័រមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2BX-5353ដែលកំពុងចតស្ងៀមពីក្រោយខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខផ្សារពោធិចិនតុង តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដែលស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

...

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយកើតហេតុជនរងគ្រោះប្រុសស្រីបីនាក់ត្រូវបានបញ្ជូនតាមរុឺម៉កម៉ូតូមួយគ្រឿងយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ចំណែករុឺម៉កនិងរថយន្តសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print