រថយន្ដកូរ៉េ បូមលូ មួយគ្រឿងបើកលឿនទៅបុករះពីក្រោយរថយន្តម៉ាកWULINGក្រឡាប់ទៅប៉ះរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿងបន្ថែមទៀតបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តកូរ៉េបូមលូមួយគ្រឿងក្នុងល្បឿនលឿន ខណះអកហ្សឺនិងរថយន្តម៉ាកWULING ឈប់នៅពីមុខដែលសមត្ថកិច្ចឃាត់ ត្រួតពិនិត្យអាវុធជាតិផ្ទុះក៏បួងចង្កូតគេចតែមិនផុតជ្រុលទៅបុកពីក្រោយពេញទំហឹងក្រឡាប់សង្កត់ទៅប៉ះរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿងបន្ថែមទៀតធ្វើឲ្យស្ត្រីម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាលពីវេលា ម៉ោង៩:៤០នាទីយប់ ថ្ងៃ ទី២៦ ខែ មករា ឆ្នាំ ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមប្រភពពីកន្លែងកើតហេតុបានឧ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក WULING ពណ៌សមួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 2CA-4970 បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រទិសដៅពីត្បូងទៅជើងលុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើ ដោយមានកម្លាំងសមត្ថកិច្ចចម្រុះបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏ម្ចាស់រថយន្តម៉ាកWULING បានបង្អង់ល្បឿនឈប់ ភ្លាមនោះដែរស្រាប់តែគេឃើញមានរថយន្តកូរ៉េបូមលូមួមគ្រឿងពណ៌ខៀវ ពាក់ ផ្លាកលេខ ភ្នំពេញ 3B-8475 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរស២នាក់ទៀតជាព្រូ ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនក៏អកហ្សឺបួងចង្កូតគេចតែមិនផុតជ្រុលទៅបុកពីក្រោយរថយន្តម៉ាកWULING យ៉ាងពេញទំហឹងបណ្តាលឲ្យប៉ើងទៅមុខជាច្រើនម៉ែត្រចំណែកឯរថយន្តកូរ៉េបូមលូវិញក្រឡាប់អូសសង្កត់ទៅប៉ះរថយន្តសមត្ថកិច្ចដែលឈប់នៅលើចិញ្ចើមផ្លូវចំនួន២គ្រឿងបន្ថែរួចទៅប៉ះម៉ូតូ១គ្រឿងទៀតរងការខូចខាត និងបណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ចំណែកឯតៃកុងរថយន្តបង្កវិញបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល រីឯបុរសជាព្រូចំនួន២នាក់ទៀតត្រូវសមត្ថកិច្ចឃាត់បាននៅនឹងកន្លែងកើតហេតុ។

...

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print