សភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា បេ្តជ្ញាចូលរួមជាមួយក្រសួងទេសចរណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា ដល់ប្រជាជនអាម៉េរិក

ចែករំលែក៖

ភ្នំពេញ៖​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក HOUT Kim Chha អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ា ដឹកនាំប្រតិភូវិនិយោគិនជាក្រុមហ៊ុនធំៗ ឈានមុខគេនៅសហរដ្ឋអាម៉េរិក និងពីរដ្ឋកាលីហ្វ័រញ៉ាជាង២០រូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ សំណូមពរនានា ពិនិត្យលទ្ធភាពឱកាសវិនិយោគ ព្រមទាំងគំនិតផ្តួចផ្តើមនានា នាទីស្តីការក្រសួង។

ក្នុងឱកាសនៃជំនួបនារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ ប្រធានសភាពាណិជ្ជកម្ម និងគណៈប្រតិភូទាំងអស់ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតចូលជួបសំដែងការគួរសម និងស្វែងយល់ពីសក្តានុពលទេសចរណ៍ ព្រមទាំងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់លើផលិតផលទេសចរណ៍ដែលបានលើកឡើងដោយគណៈប្រតិភូ។ បន្ថែមពីលើនេះ គណៈប្រតិភូ បានចាប់អារម្មណ៍លើកត្តាសុខសុវត្តិភាព និងសន្តិសុខ ព្រមទាំងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចការងារនាពេលនេះ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី បានកោតសរសើរ​ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្ម និងប្រតិភូវិនិយោគិនអាម៉េរិក ដែលបានជឿជាក់ដ៏មុតមាំលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបោះទុនវិនិយោគជាបន្តបន្ទាប់របស់សមាជិកសមាគម និងគំនិតផ្តួចផ្តើមល្អៗ ដែលបានលើកឡើង។

ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនពីវិធានការណ៍គន្លឹះបន្ទាន់ និងរយៈមធ្យមដែលបានរៀបចំសម្រាប់ឆ្លើយតបនឹងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ហើយក្រសួងទេសចរណ៍ ចាត់ទុកសភាពាណិជ្ជកម្មកម្ពុជារដ្ឋកាលីហ្វ័រញ៉ាជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងការវិនិយោគវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចំរើន និងកើនឡើងបន្ថែមទៀត។

...

តាមរយៈជំនួបនេះ គូភាគី ព្រមព្រៀងនឹងជួយជំរុញឱ្យមានការបង្កើតជា «មជ្ឈមណ្ឌលពាណិជ្ជកម្ម» នៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជានៅសហរដ្ឋអាម៉េរិក ព្រមទាំងប្រឹងប្រែងរួមគ្នាឱ្យមានជើងហោះហើរត្រង់រវាងរដ្ឋ Los Angeles ដែលមានសហគមន៍ខ្មែររស់នៅច្រើននាទីនោះ និងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើមដ៏ល្អនេះ កម្ពុជានឹងរំពឹងទទួលបានភ្ញៀវទេសចរអាម៉េរិកច្រើនថែមទៀត ជាមួយនឹងកំណើនវិនិយោគផ្ទាល់ពីសហរដ្ឋអាម៉េរិកផងដែរ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print