បុរស​ម្នាក់លួចបេះ​ដូង​០៧​ផ្លែ ម្ចាស់ចម្ការឃើញទាន់ឃាត់ខ្លួន​ប្រគល់​ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរស​ម្នាក់ ធ្លាប់​ជាប់ពន្ធ​ធនាគារ​ម្តងហើយ ​ពី​បទលួច​ដែក​អ្នក​ភូមិ​ ប៉ុន្តែនៅពេលចេញ​មក វិញ មិន​រាងចាល បែរជា​ទៅ​លួចបេះ​ផ្លែ​ដូង​ក្នុង​ចម្ការ​អ្នក​ភូមិ ចំនួន​០៧​ផ្លែ ត្រូវ​ម្ចាស់​ចម្ការ​តាម​ទាន់ ឃាត់ខ្លួន​ប្រគល់​ឱ្យសមត្ថកិច្ច ។

​ម្ចាស់ចម្ការ​​បានឃាត់ខ្លួន​ជនសង្ស័យខាងលើ ធ្វើ​ឡើ​ង​កាលពីថ្ងៃ​ទី២៦ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង២២ និង១០នាទី​ នៅ​ចំណុច​ភូមិ​ត្រពាំង​ឈូក ឃុំព្រែក​គយ ស្រុក​ស្អាង​ ​ខេត្តកណ្ដាល​ ។

​ជនសង្ស័យមានឈ្មោះ រ៉ា វាសនា ភេទ ប្រុស​អាយុ ២៧ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ត្រពាំង​ឈូក ឃុំព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល។ ធ្លាប់​ជាប់​ព​ន្ឋ​នាគា​ខេត្តកណ្តាល ចំនួន​០១​លើក ពី​បទ​លួច​(​ដែក​) និងមាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ។

យោង​តាម​ប្រភព​ពី​សមត្ថកិច្ច បាន​​ប្រាប់​ឲ្យ​ដឹង​ថា ជន សង្ស័យ​ជា​មនុស្ស​ប្រើប្រាស់​គ្រឿងញៀន​ជា​ប្រចាំ ហើយ​តែងតែ​លួច​ផលដំណាំ និង​របស់របរ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ ត្រពាំង​ឈូក​ ឃុំព្រែក​គយ ជា​ញឹកញាប់​ ។

ប្រភព​ពី​ម្ចាស់​ចម្ការ ​ឈ្មោះ និ​ស័​យ បាន​ប្រាប់​ឱ្យដឹង​ដែរថា នៅ​វេលា​ម៉ោង២២ និង១០នាទី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៦ រូប​គាត់ កំពុង​តែ​អង្គុយ​លេង​នៅ​ខាងក្រៅ​ផ្ទះ​របស់​ខ្លួន ​ជាមួយ​បងប្អូន ​ខណៈ​ពេល​នោះ ក៏​បានឃើញជនសង្ស័យ​ខាង​លើ កំពុង​លី​បាវ​ ចេញពី​ក្នុង​ចម្ការ​ដូង​របស់​ខ្លួន​។ ឃើ​ញ​ដូច្នោះ​រូប​គាត់ ​ក៏​បាន​ឃាត់ខ្លួនជន សង្ស័យសួរនាំ និងបាន​ឆែកឆេរ​នៅ​ក្នុង​បាវ​ រកឃើញ​ផ្លែ​ដូង​ចំនួន៧ផ្លែ ក៏​បាន​​ទូរសព្ទ​រាយការណ៍​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​គយ​ ឲ្យ​ជួយ​អន្តរាគមន៍ ​ឃាត់ខ្លួន​ជនសង្ស័យ​ នាំយក​មក​ប៉ុស្តិ៍ ​ដើម្បី​សាកសួរ​តែ​ម្តង ​។

...

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះ អាសន្ន​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print