ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី២៨ ខែមករា ឆ្នំា ២០២៦ វេលាម៉ោង ០៦និង ២០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបេីកបរក្នុងស្ថានភាពល្បឿនលឿនបណ្ដាលឱ្យធ្លាក់ផ្លូវក្រឡាប់ស្លាប់អ្នកបេីកបរ នៅចំណុចលើផ្លូវ ជាតិលេខ៤៤ចន្លោះគីឡូម៉ែត្រលេខ (៧៥- ៧៦) ស្ថិត នៅភូមិផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿនអធិការនគរបាល្រុកឱរ៉ាល់ បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងអាចបណ្ដាលមកពីកត្ដាបើកបរធ្វេសប្រហែសលេីសល្បឿនកំណត់ទេីបឱ្យរថយន្ដហួសធ្លាក់ផ្លូវក្រឡាប់ស្លាប់អ្នកបេីកបររថយន្តម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2BH-4897។ តាមឯកសារអ្នកបើកបរស្លាប់មានឈ្មោះ ហៀង តុលា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជីពាំង ឃុំជីពាំង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ រថយន្ដបើកបរពីទិសខាងលិចទៅទិសខាងកើត ។
ទីតាំងចំណុចកេីតហេតុសមត្ថកិច្ចបញ្ជាក់ថា រថយន្ដបានរេចង្កូតរួចក្រឡាប់ធ្លាក់ផ្លូវ ខណៈពេលអ្នកបញ្ជារថយន្តបេីកក្នុងល្បឿនលឿនហេីយស្ថានភាពផ្លូវមិនអំណោយផលបណ្ដាលឱ្យក្រឡាប់តែម្ដង ករណីខាងលេីរថយន្តនិងសពត្រូវបានប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕










