ចិន៖ កិច្ចប្រជុំប្រធានផ្នែករណសិរ្សរួបរួមទូទាំងប្រទេសចិន បានបើកធ្វើនៅទីក្រុងប៉េកាំង នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៦។ លោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ។
យោងតាមការចុះផ្សាយរបស់ CCRF លោក Wang Huning បានលើកឡើងថា ត្រូវប្រកាន់ខ្ជាប់ការចាត់ទុកគំនិតលោក Xi Jinping ស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំ ឈ្វេងយល់យ៉ាងស៊ីជម្រៅនូវអត្ថន័យប្រកបដោយលក្ខណៈសម្រេចនៃ”ភាពជាក់លាក់ចំនួនពីរ”និងប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវ”ការគាំពារចំនួនពីរ” អនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ព្រមទាំងអនុវត្តយ៉ាងប្រាកដប្រជានូវសេចក្តីសម្រេចចិត្តនិងការរៀបចំចាត់ចែងរបស់មជ្ឈិមបក្សស្តីពីការងាររណសិរ្សរួបរួមឱ្យបានកាន់តែមោះមុតនិងខ្លាំងក្លា ក្នុងន័យប្រមូលផ្តុំកម្លាំងកាយចិត្តយ៉ាងទូលំទូលាយដើម្បីសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរនៃផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ ក៏ដូចជាជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន ៕
ដោយ៖តារា









