អន្តរជាតិ៖ លោក អេម៉ានូអេល ម៉ាក្រុង (Emmanuel Macron )ប្រធានាធិបតីបារាំងបានថ្លែងនៅពេលជួបពិភាក្សាជាមួយលោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាកនិងលោក Jens-Frederik Nielsen នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្វ័យតនៃកោះហ្គ្រីនឡែននៅថ្ងៃទី ២៨ ខែមករាថា ព្រឹតិ្តការណ៍ដែលកើតឡើងនាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ស្ថានការណ៍នៅកោះហ្គ្រីនឡែនជាការបញ្ចេញសញ្ញាអាសន្នខាងយុទ្ធសាស្ត្រចំពោះទ្វីបអឺរ៉ុបទាំងមូល ។ នេះបេីយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ CCRF ។
នៅថ្ងៃដដែល លោក Emmanuel Macron លោកស្រី Mette Frederiksen និងលោក Jens-Frederik Nielsen បានរួមគ្នារៀបចំធ្វើសន្និសីទសារព័ត៌មាននៅវិមាន Elysee ក្រុងប៉ារីស ។
លោក Emmanuel Macron បានលើកឡើងថា ”ព្រឹតិ្តការណ៍ដែលកើតឡើងនាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ស្ថានការណ៍នៅកោះហ្គ្រីនឡែនជាការបញ្វេញសញ្ញាអាសន្នខាងយុទ្ធសាស្ត្រចំពោះទ្វីបអឺរ៉ុបទាំងមូលដោយបានក្រើនរំលឹកដល់ពួកយើងថា ត្រូវគាំពារអធិបតេយ្យភាពរបស់អឺរ៉ុបដែលបានរួមចំណែកដល់សន្តិសុខនៃតំបន់ប៉ូលខាងជើង តបតនឹងការជ្រៀតជ្រែកពីបរទេសនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយព្រមទាំងឆ្លើយតបនឹងការឡើងកម្តៅនៃអាកាសធាតុព្រមទាំងកសាងទំនាក់ទំនងភាពជាដៃគូជាអាទិភាពសម្រាប់ជំរុញការអភិវឌ្ឍជានិរន្តរភាពនិងកាត់បន្ថយការពឹងផ្អែកខាងយុទ្ធសាស្ត្រ” ៕
ដោយ៖តារា










