រថយន្តមិនចាំម៉ាកបុកម៉ូតូហុងដាឌ្រីមបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តមិនចាំ

ម៉ាកបេីកបុកនិងកិន​ ហេីយបេីកគេចទៅបាត់​ ។

ហេតុការណ៍​នេះ​បាន​កេីត​ឡេីង​កាល​ពី​វេលា​ម៉ោង​១០និង២០នាទី​យប់​ថ្ងៃ​ទី​២៨​ ខែ​មករា​ ឆ្នាំ​២០២៦​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​ក្រវាត់​ក្រុង​ទី៣​ សង្កាត់​សាក់សំពៅ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់​​ជិះ​ម៉ូតូ​ HONDA Dream ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 1GJ-0467 ជិះ​ឆ្លង​ផ្លូវ​  ភ្លាមនោះស្រាប់តែមានរថយន្តមិន​ចាំ​ម៉ាក​មួយ​គ្រឿង​មកបេីក​ប៉ះ​ហេីយ​កិន​ បណ្តាលឱ្យស្លាប់ភ្លាមៗ​ រួច​រថយន្ដ​បង្ក
ហេតុបេីក​រត់​គេច​ខ្លួ​នបាត់​ស្រមោល​។

...

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​អធិការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានចុះ​មក​ធ្វេី​ការ​វាស់​វែង​យក​ម៉ូតូទៅ​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​ដេីម្បី​ធ្វេី​ការស្រាវជ្រាវ​រក​រថយន្ដ​បង្ក​ហេតុមក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។ ចំណែក​ឯ​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​លិខិត​ប្រគល់​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print