ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តមិនចាំ
ម៉ាកបេីកបុកនិងកិន ហេីយបេីកគេចទៅបាត់ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូ HONDA Dream ពាក់ផ្លាកលេខ ភ្នំពេញ 1GJ-0467 ជិះឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងមកបេីកប៉ះហេីយកិន បណ្តាលឱ្យស្លាប់ភ្លាមៗ រួចរថយន្ដបង្ក
ហេតុបេីករត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្នដេីម្បីធ្វេីការស្រាវជ្រាវរករថយន្ដបង្កហេតុមកអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ










