រដ្ឋមន្ត្រីការបរទេសកម្ពុជា-​ឡាវ​ ឆ្លៀតឱកាសជួបក្រៅផ្លូវការផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម

ចែករំលែក៖

កោះសេប៊ូ៖​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី​២៩​ ខែមករា​ ឆ្នាំ​២០២៦​នេះ​ បានជួបពិភាក្សាការងារក្រៅផ្លូវការជាមួយ លោក ថងសាវណ្ណ ភុមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ នៅកោះសេប៊ូ។

ក្នុងជំនួបក្រៅផ្លូវការខាងលើ លោករដ្ឋមន្ត្រីការបរទេសទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះផងដែរ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងឆ្នាំ២០២៦នេះ ដែលជាខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ហើយបានប្តេជ្ញាចិត្តខ្ពស់ក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពនានារួមគ្នាឱ្យមានអត្ថន័យជ្រាលជ្រៅសម្រាប់អបអរសាទរនូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។

...

ទន្ទឹមនឹងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានឆ្លៀតឱកាសផ្លាស់ប្តូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍ និងកង្វល់រួម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print