ខេត្តឧត្តរមានជ័យ ៖ សំណល់យុទ្ធភណ្ឌពីសង្គ្រាមនៅតែបន្តបង្កជាហានិភ័យខ្ពស់ដល់អាយុជីវិតប្រជាពលរដ្ឋ និងអ្នកបំពេញការងារ នៅតាមតំបន់ដែលធ្លាប់រងការប្រយុទ្ធ ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានប្រកាសនារសៀលថ្ងៃទី២៩ ខែមករានេះថា ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមដងផ្លូវលេខ៥៨ មានករណីផ្ទុះគ្រា.ប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី និងបានដើរជាន់គ្រាប់បែកចង្កោម ជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពាន ដែលករណីផ្ទុះនេះបានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSNចំនួន០៣នាក់ រងរបួសធ្ងន់ និងស្រាល ។
លោក ហេង រតនា បានបញ្ជាក់ថា ឆ្លៀតឱកាសនេះ ខ្ញុំសូមអំពាវនាវជាថ្មីទៀត ចំពោះប្រជាពលរដ្ឋក៏ដូចវិស័យឯកជន និងអង្គភាពរដ្ឋទាំងអស់ ដែលធ្វើសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមសៀមឈ្លានពាន សូមមេត្តាធ្វើការសម្របសម្រួលជិតសិ្នទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាពCMACស៊ីម៉ាក់ដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះផ្ទាល់ ដើម្បីបង្កាគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ។
ជនរងគ្រោះរួមមាន៖
១-ឈ្មោះ សេន សីហា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសាលាក្រៅ ខេត្តប៉ៃលិន ។
២-ឈ្មោះ គុណ ថា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសាលាក្រៅ ខេត្តប៉ៃលិន ។
៣-ឈ្មោះ ហាន ប៉ែល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសាលាក្រៅ ខេត្តប៉ៃលិន
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ៕










