ក្រសួងការងារបន្តពង្រឹងសមត្ថភាពមន្ត្រីលើបច្ចេកទេសផ្សះផ្សាវិវាទការងារ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ជាមួយអ្នកជំនាញអាម៉េរិក

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការដោះស្រាយវិវាទការងារនៅកម្ពុជា និងការចែករំលែកបទពិសោធន៍ពីសហរដ្ឋអាម៉េរិក។ ពិធីនេះត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ ​ដឹកនាំសម្របសម្រួលដោយលោកស្រី​ សួស ស៊ីនួន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយលោក William Conklin នាយកកម្មវិធីប្រចាំប្រទេសនៃ ACILS។

ក្នុងវគ្គបណ្តុះបណ្តាលនេះ អធិការការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារចំនួន ៤៧ នាក់ បានសិក្សាឈ្វេងយល់យ៉ាងស៊ីជម្រៅអំពីបច្ចេកទេសផ្សះផ្សា និងវិធីសាស្ត្រដោះស្រាយវិវាទការងារ ក្រោមការបង្វឹកផ្ទាល់ពីលោកសាស្ត្រាចារ្យ Richard D. Fincher នៃសាកលវិទ្យាល័យ Cornell និងលោក JC Gonzalez អាជ្ញាកណ្តាលការងារមកពីសហរដ្ឋអាម៉េរិក។ 

ការបណ្តុះបណ្តាលនេះគឺជាផ្នែកមួយនៃការអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និង ACILS ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យការងារ និងធានាបាននូវយន្តការដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់នៅកម្ពុជា។ លើសពីនេះ ការចែករំលែកចំណេះដឹងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពមន្ត្រីជំនាញឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែងរវាងប្រព័ន្ធដោះស្រាយវិវាទរបស់កម្ពុជា នឹងសហរដ្ឋអាម៉េរិក៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print