រដ្ឋមន្រ្តីកម្ពុជា-ហ្វីលីពីន​ បង្ហាញនូវភាពស្និទ្ធស្នាលកក់ក្តៅ​ និងស្វែងរកគំនិតផ្តួចផ្តើមនានាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ

ចែករំលែក៖

កោះសេប៊ូ​៖​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រី​ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅកោះសេប៊ូ។

បន្ទាប់ពីជំនួបនាចុងខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីរបង្ហាញនូវភាពស្និទ្ធស្នាលកក់ក្តៅ​ និងស្វែងរកគំនិតផ្តួចផ្តើមនានាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។

រដ្ឋមន្រ្តីការបរទេសទាំងពីរបង្ហាញនូវភាពស្និទ្ធស្នាលកក់ក្តៅ និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធក្នុងនាមជាគ្រួសារអាស៊ាន ដើម្បីរួមចំណែកដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។

លោកឧបនាយករដ្ឋមន្ត្រីកម្ពុជាបានអបអរសាទរលោកស្រីដែលបានទទួលតំណែងជាប្រធានអាស៊ានក្នុងឆ្នាំនេះ ហើយឯកឧត្តមមានការជឿជាក់យ៉ាងមុតមាំថា តាមរយៈបទពិសោធន៍ដ៏ជ្រាលជ្រៅ និងជំនាញការទូតដ៏ប៉ិនប្រសប់របស់លោកស្រី នឹងជួយដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលដ៏ស្មុគស្មាញបានយ៉ាងជោគជ័យ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print