ជនសង្ស័យបីនាក់បានប្រើប្រាស់ឧស្ម័នដើម្បីបាញ់ទៅលើក្រុមមនុស្សប្រាំនាក់នៅតាមដងផ្លូវនៃទីក្រុងតូក្យូ ដោយប្លន់យកកាបូបលុយសុទ្ធដែលមានទឹកប្រាក់ប្រហែល 2.7 លានដុល្លារ។
អ្នកនាំពាក្យនៃនាយកដ្ឋានប៉ូលីសទីក្រុងតូក្យូបាននិយាយថា ជនសង្ស័យបានធ្វើសកម្មភាពនៅល្ងាចថ្ងៃទី 29 ខែមករា ខណៈដែលក្រុមមនុស្សប្រាំនាក់កំពុងដាក់លុយសុទ្ធចូលក្នុងឡានមួយនៅជិតស្ថានីយ៍ Ueno ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយក្នុងទីក្រុងតូក្យូ។ បន្ទាប់មកជនសង្ស័យទាំងបីនាក់បានរត់គេចខ្លួនដោយឡានមួយ។
ជនរងគ្រោះដែលមានសញ្ជាតិចិន និងជប៉ុន ដែលមានអាយុចន្លោះពី 20 ទៅ 40 ឆ្នាំ បាននិយាយថា ពួកគេត្រូវបានវាយប្រហារដោយបាញ់ឧស្ម័ន។ ចំនួនទឹកប្រាក់សរុបដែលត្រូវបានលួចពីកាបូបលុយសុទ្ធគឺប្រហែល 420 លានយ៉េន (ប្រហែល 2.7 លានដុល្លារ)។ ទូរទស្សន៍ Fuji បានដកស្រង់សម្តីជនរងគ្រោះដែលបាននិយាយទៅកាន់អ្នកស៊ើបអង្កេតថា ប្រាក់ទាំងនោះត្រូវបានបម្រុងទុកសម្រាប់អាជីវកម្មប្តូរប្រាក់ជាច្រើន៕
រូបថត: NHK










