ខេត្តកណ្ដាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺជូនសាធារណជនពាក់ព័ន្ធគណនីហ្វេសប៊ុកឈ្មោះ Vanthy Smallនិងបណ្តាញសង្គមបានបង្ហោះ ផ្សព្វផ្សាយវីដេអូពីកាមេរ៉ាសុវត្ថិភាព ជាបន្តបន្ទាប់ អមដោយខ្លឹមសារថា៖ សង្ឃឹមចាប់ពួកវាបាន ចោរប្លន់ម៉ូតូនៅលើផ្លូវជាតិលេខ២ នៅជិតវត្តវិហារបិទមាស ក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
-ស្លាកលេខ(ម៉ូតូ 1B-465 ព្រះវិហារ) Honda dream 2017 ឡើងតែម 2022 បើមានអ្នកប្រទះឃើញជួយរាយការណ៍ទៅសមត្ថកិច្ចផងបងប្អូន អរគុណទុកជាមុន។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ឡេង សុខរុន អធិការនគបាលស្រុកកណ្ដាលស្ទឹង បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវករណីខាងលើនេះ ជាលទ្ធផលបានឱ្យដឹងថា៖
-ករណី លួចមានស្ថានទម្ងន់ទោស (វាយយកម៉ូតូ)
-កើតហេតុថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៣:៥៧នាទី (ទៀបភ្លឺ)
-នៅចំណុច តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។
+ជនរងគ្រោះ ០១នាក់៖
-ឈ្មោះ ជា ចំរើន ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ មុខរបរ កសិករ
+ជនសង្ស័យ ០២នាក់ (មិនស្គាល់អត្តសញ្ញាណ)
+សម្ភារបាត់បង់រួមមាន៖
-ម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ បិតតែមឆ្នាំ២០២២ ពាក់ផ្លាកលេខ ព្រះវិហារ 1B-4654។
ករណីនេះកម្លាំងជំនាញពាក់ព័ន្ធ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១៨ បាននឹងកំពុងយកចិត្តទុកដាក់ស្រាវជ្រាវ ស៊ើបអង្កេត និងឆែកកាំមេរ៉ាសុវត្តិភាព កំណត់អត្តសញ្ញាណជនសង្ស័យទៅតាមនីតិវិធី៕










