ភ្នំពេញ៖ ប្តីប្រពន្ធមួយគូរបានប្រេីហិង្សាដាក់គ្នាបណ្តាលឲ្យប្រពន្ធរងរបួសបែកក្បាល ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹងបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ តា ម៉ារី ភេទស្រី អាយុ២៤ឆ្នាំ រងរបួសក្បាលនិងពិបាកដកដង្ហេីម មានអាសយដ្ឋាននៅ ភូមិចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុប្តីបានយកទូរស័ព្ទទៅបញ្ចាំតែប្រពន្ធមិនឲ្យយកទៅ ក៏ជជែកគ្នាយ៉ាងខ្លាំង បន្ទាប់មកក៏បានប្រេីហិង្សាដាក់គ្នាទៅវិញទៅមកបណ្តាលឲ្យប្រពន្ធរងរបួសបែកក្បាល។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕ដោយ៖សុខាសែនជ័យ
...










