ជំនួបអាហារពេលព្រឹកការងារត្រីភាគី (CLV Working Breakfast) ជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ឡាវ និងអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាម, ក្រោមចក្ខុវិស័យ «ប្រទេសបី គោលដៅតែមួយ»

ចែករំលែក៖

សេប៊ូ, ហ្វីលីពីន៖​​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកស្រី​ Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងវប្បធម៌និងទេសចរណ៍ឡាវ, លោក Ho An Phong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាម នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦​បានរៀបចំជំនួបអាហារពេលព្រឹកការងាររដ្ឋមន្ត្រីទេសចរណ៍ត្រីភាគី លើកទី១ នាឱកាសនៃការចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦។

ជំនួបអាហារពេលព្រឹកការងារត្រីភាគីលើកទី១នេះ គឺជាជំនួបជាប្រវត្តិសាស្ត្រនៃរដ្ឋមន្ត្រីទទួលបន្ទុកវិស័យទេសចរណ៍នៃប្រទេសទាំងបី (កម្ពុជា ឡាវ វៀតណាម) ស្របតាមស្មារតីសហប្រតិបត្តិការដ៏យូរអង្វែង នៃជំនួបអាហារពេលព្រឹកត្រីភាគីនិងប្រពៃណី ដែលតែងតែប្រារព្ធឡើងដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម រាល់ពេលដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបីដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំអន្តរជាតិ។

នៅក្នុងជំនួបអាហារពេលព្រឹកការងារនេះ, ភាគីទាំងបី បានកោតសរសើរដល់កិច្ចសហប្រតិបត្តិការអនុតំបន់របស់ក្រុមការងារមន្រ្តីទេសចរណ៍ជាតិកម្ពុជា ឡាវ និងវៀតណាម កាលពីខែធ្នូ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ និងការឯកភាពលើការតម្លើងកម្រិតនៃកិច្ចសហប្រតិបត្តិការនេះដល់កម្រិតរដ្ឋមន្រ្តី។

ក្នុងន័យនេះ, ភាគីទាំងបី ស្វាគមន៍ការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម លើកទី១ នៅអំឡុងខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ។ ក្រោមចក្ខុវិស័យ «ប្រទេសបី គោលដៅតែមួយ» ភាគីទាំងបី នឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នេះ ឱ្យក្លាយជាសកម្មភាពអនុវត្តជាក់ស្តែងរួមគ្នា សំដៅទទួលលទ្ធផលជាក់ស្តែងរួមគ្នា ដើម្បីជាឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជននៃប្រទេសទាំងបី។

...

សូមបញ្ជាក់ជូនថានេះជាជំនួបទ្វេភាគី/ត្រីភាគីទី៦ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print