បុរសម្នាក់ដុតម៉ូតូចោលបណ្ដាលឲ្យឆេះរាលដាលដល់ ផ្ទះ៣ខ្នង និងទ្រព្យ សម្បត្តិជាច្រើន ត្រូវបានអគ្គីភ័យបំផ្លាញគ្មានសល់

ចែករំលែក៖

ខេត្តកំពង់ចាម÷ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៥៦នាទី មានករណីអគ្គីភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ៣ខ្នង នៅចំណុចភូមិថ្មី(ខ) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។

តាមប្រភពពីសមត្ថកិច្ច ឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន ករណីខាងលើ លោកវរសេនីយ៍ឯកជា ជួន អធិការនគរបាលស្រុកកងមាស បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ស៊ិន សោភា អធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រកាគយ ចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុភ្លាមៗ ហើយបានបង្កការទប់ស្កាត់ទាន់ពេលវេលា ដោយបានរលត់អគ្គីភ័យនេះ មិនឲ្យឆេះរាលដាលទៅកន្លែងផ្សេង ទៀត ១០០% ជាស្ថាពរ នៅវេលាម៉ោង ១៩:០០នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ១គ្រឿង អស់ទឹកចំនួន ៣ស៊ីទែន ។

ប្រភពដដែលឲ្យដឹងថា ករណីអគ្គីភ័យនេះ បណ្តាលឱ្យខូចខាតផ្ទះ ចំនួន៣ខ្នងផ្ទះ និងទ្រព្យសម្បត្តិជាច្រើន ក្នុងនោះ ៖ម្ចាស់ផ្ទះទី១.ឈ្មោះ ចៅ សម្បត្តិ ភេទប្រុស អាយុ ៨៨ឆ្នាំ ជាតិខ្មែរ ផ្ទះទំហំ ៨ម×៩ម ធ្វើអំពីឈើប្រក់ក្បឿង ។ ម្ចាស់ផ្ទះទី២.ឈ្មោះ លឹម សុខលាន់ ភេទប្រុស អាយុ ៥២ឆ្នាំ ជាតិខ្មែរ ផ្ទះទំហំ ៦មx១២ម ធ្វើអំពីឈើប្រក់ក្បឿងនិងម្ចាស់ផ្ទះទី៣.ឈ្មោះ សម្បត្តិ វ៉ារី ភេទស្រី អាយុ ៣៦ឆ្នាំ ជាតិខ្មែរ ផ្ទះមានទំហំ ៥មx៦ម ធ្វើអំពីឈើប្រក់ដែកស័ង្កសី ។

តាមការសន្និដ្ឋានបឋម ករណីនេះ ដោយសារបុរសម្នាក់ ឈ្មោះ ហុង ជា អាយុ ៤៣ឆ្នាំ ជាតិខ្មែរ បានដុតម៉ូតូចោល នៅក្រោមផ្ទះខ្លួន ទើបបណ្តាលឲ្យមានអគ្គីភ័យឆាបឆេះតែម្តង ។

...

ទោះយ៉ាងណាករណីខាងលើនេះ មិនបណ្តាលឲ្យរបួសដល់មនុស្ស និងសត្វនោះឡើយ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print