កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបន្តថាៈនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០២នាក់ ១-ឈ្មោះ វ៉ើន សុវិន ហៅ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត បច្ចុប្បន្នរស់នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ(រក្សាទុក និងប្រើប្រាស់), ២-ឈ្មោះ ញឹម តុលា ហៅ ម៉េវ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរជាងជួសជុលម៉ូតូ បច្ចុប្បន្នរស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់, កាន់កាប់អាវុធ) ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០១ថង់កិប ស្មើនឹង៨០គ្រាប់ ទម្ងន់៧,៦៤ក្រាម(ទម្ងន់សាច់ថ្នាំសុទ្ធ), គ្រឿងញៀនប្រភេទម្ស៉ៅ និងដុំក្រាមពណ៌សថ្លា (ICE) ចំនួន០៦ថង់កិប ទម្ងន់៧៧,៣៦ក្រាម, គ្រឿងញៀនប្រភេទម្សៅម៉ត់ពណ៌ស (កេតាមីន) ចំនួន ០១កូនថង់កិប ទម្ងន់១,៥៣ក្រាម , កាំបិតខ្វែវដងដែក ចំនួន០១ដើម ប្រវែង៦៥សង់ទីម៉ែត្រ, កាំបិតកែច្នៃ ចំនួន០១ដើម ប្រវែង៩៥សង់ទីម៉ែត្រ, រថយន្តចំនួន ០១គ្រឿង ម៉ាកកាមេរី ផលិតឆ្នាំ២០០៨ ពណ៌ស ផ្លាកលេខភ្នំពេញ2BX-0548, ម៉ូតូ ចំនួន០១គ្រឿង (ម៉ាកហុងដា PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ផ្លាកលេខ ប.ជ 1F-3444 ចំនួន០១គ្រឿង, ទូរស័ព្ទចំនួន ០២គ្រឿង (ម៉ាក OPPO ពណ៌ខ្មៅ, ម៉ាក IPhone 13Promax ពណ៌ខៀវ) ប្រាក់ដុល្លា ចំនួន១,៤០០ដុល្លា (មួយពាន់បួនរយដុល្លា), ប្រាក់ខ្មែរ ចំនួន ២,៦១៤,០០០រៀល (ពីរលានប្រាំមួយសែនមួយម៉ឺនបួនពាន់រៀល), ប្រាក់ថៃ ចំនួន ១,០០០បាត (មួយពាន់បាត), ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង, កាបូស្ពាយពណ៌ខ្មៅ ចំនួន០១, ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំនិងចាត់ការតាមនីតិវិធី។លោកវរសេនីយ៍ត្រីសុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, និងកាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print