ខេត្តស្វាយរៀង៖ កម្លាំងនគរបាលជំនាញ នៃអគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបទីតាំង Online Scams ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងប្រតិបត្តិការនោះ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នេះ កម្លាំងនគរបាលជំនាញ នៃអគ្គស្នងការស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយគណៈបញ្ជាការខេត្តស្វាយរៀង បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបទីតាំង Online Scams ក្នុងក្រុងបាវិត ៕









