ក្រុមកំពូលតារាង Arsenal បន្តនៅមុខដោយជ័យជម្នះ 4-0 លើដី Leeds ខណៈជើងឯកចាស់ Liverpool ផ្តួល Newcastle 4-1 ក្នុងផ្ទះរបស់ខ្លួន

ចែករំលែក៖

កាំភ្លើងធំArsenalដែលកំពុងឈរកំពូលតារាងអង់គ្លេស Premier League បានបន្តនាំមុខ ប្រាំពីរពិន្ទុ ជាមួយនឹងជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងលទ្ធផល 4-0 នៅលើទឹកដីក្រុម Leeds United កាលពីថ្ងៃសៅរ៍ ខណៈដែលក្រុមជើងឯកចាស់ Liverpool បានផ្តួលក្រុម Newcastle United ក្នុងលទ្ធផល 4-1 លើទឹកដីខ្លួនឯង។

បួនគ្រាប់របស់ក្រុភ្ញៀវកើតឡើងពីការការតែតបាល់បញ្ចូលទីរបស់ Martin Zubimendi និងការធ្វើឱ្យចូលទីខ្លួនឯងដោយអ្នកចាំទី Karl Darlow របស់ Leeds បានធ្វើឱ្យក្រុម Arsenal នាំមុខនៅតង់ទីមួយហើយក្នុងតង់ទី 2 កាំភ្លើងធំបន្ថែមការនាំមុខដោយស៊ុតបាល់បញ្ចូលទីរបស់ Viktor Gyokeres និងការបញ្ចប់ដ៏ឆ្លាតវៃដោយកីឡាករប្រេស៊ីល Gabriel Jesus។

ជ័យជម្នះលើកដំបូងរបស់ Arsenal ក្នុងការប្រកួត Premier League 4 ដងចុងក្រោយបានធ្វើឱ្យក្រុមរបស់លោក Mikel Arteta ទទួលបាន 53 ពិន្ទុពី 24 ប្រកួត ឈរលើក្រុម Manchester City និង Aston Villa ដែលទាំងពីរមាន46ពិន្ទុដូចគ្នាហើយនឹងប្រកួតនៅថ្ងៃអាទិត្យនេះ។

Chelsea ឈរនៅលេខរៀងទី 4 ក្នុងតារាងបន្ទាប់ពីវាយបកបានពីរគ្រាប់ដើម្បីយកឈ្នះក្រុម West Ham United ក្នុងលទ្ធផល 3-2 ក្នុងការប្រកួតនៅទីក្រុងឡុងដ៍ដ៏ស្វិតស្វាញ ខណៈដែល Liverpool មានមួយពិន្ទុតាមពីក្រោយនៅលេខ 5 បន្ទាប់ពីជ័យជម្នះក្នុងលីកលើកដំបូងរបស់ពួកគេក្នុងរយៈពេលជាងមួយខែ។

ក្លឹបបាតតារាង Wolverhampton Wanderers បានខិតទៅជិតការធ្លាក់ចេញពីPremier League ខណៈដែលពួកគេបានចាញ់ Bournemouth 2-0 នៅផ្ទះខ្លួនឯង ដែលជាលទ្ធផលបានធ្វើឱ្យពួកគេមាន 17 ពិន្ទុតាមពីក្រោយ Nottingham Forest ដែលកាន់កាប់លើតំបន់កាត់ចោល។

...

Everton ឡើងដល់លេខ8 បន្ទាប់ពីគ្រាប់បាល់របស់ Beto បានធ្វើឱ្យពួកគេស្មើគ្នា 1-1នៅ Brighton & Hove Albion៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print