ភ្នំពេញ៖ នារីម្នាក់បើករថយន្តMazdaមួយគ្រឿង
រួមដំណើរជាមួយនិងនារី២នាក់ផ្សេងទៀតបើកក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកឡំប្រឺតាបើកឆ្លងផ្លូវចំពាក់កណ្តាលចំហៀងខាងស្តាំពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើងនិងបណ្តាលឲ្យបុរសជាម្ចាស់កង់បីរងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរកើតឡើងនាវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី៣១ខែមករា ឆ្នាំ២០២ស្ថិតនៅលើផ្លូវ១០០៣ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញឡំប្រឺតាមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1IE-7380 បើកដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវបេតុងទិសដៅពីកើតទៅលិចឆ្លងផ្លូវបំបែកជាបួន ខណះពេលឆ្លងដល់ពាក់កណ្តាលផ្លូវស្រាប់តែគេឃើញមានរថយន្តម៉ាក Mazdaពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2CE-9190 បើកបរដោយនារីម្នាក់រួមដំណើរជាមួយនិងនារី២នាក់ផ្សេងទៀត ធ្វើដំណើរតាមបណ្តោយផ្លូវ១០០៣ទិសដៅពីជើងទៅត្បូងក្នុងល្បឿនរាងលឿនខណះបើកមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកឡំប្រឺតាចំពាក់កណ្តាលចំហៀងខាងស្តាំយ៉ាងពេញទំហឹងប៉ើងក្រឡាប់ផ្ងារជើងនិងបណ្តាលឲ្យបុរសជាម្ចាស់ឡំប្រឺតារងរបួសធ្ងន់ បញ្ជូនតាមរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗ ចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់បាន។
បន្ទាប់ពីកើតហេតុខាងលើដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តនិងឡំប្រឺតាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










