អភិបាលខេត្ត​ស្ទឹងត្រែង​ សរ​ សុពុត្រា​៖​ ទំនាស់អាចបញ្ចប់ទៅបានល្គឹកណា ភាគីទំនាស់មានឆន្ទៈចង់បញ្ចប់

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ លោក​ សរ​ សុពុត្រា​ អភិបាល​នៃគណៈអភិបាលខេត្តស្ទឹងត្រែង​ បានមានប្រសាសន៍​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់​លោកនៅព្រឹកថ្ងៃ​អាទិត្យ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះថា៖​ ទំនាស់អាចបញ្ចប់ទៅបានល្គឹកណាភាគីទំនាស់មានឆន្ទៈចង់បញ្ចប់ ។

លោក​ សរ​ សុពុត្រា​ បានគូសបញ្ជាក់ថា​ ដើម្បីកុំឱ្យរាំងស្ទះដល់ដំណើរការស្ថាបនាសួនរូបសំណាកម្នាស់ទឹកឃ្មុំ ដែលស្ថិតនៅចំណុចច្រមុះជ្រូកផ្លូវបំបែកចំការម៉ៃសាក់ សង្កាត់-ក្រុង​-ខេត្ត​ស្ទឹងត្រែង ខ្ញុំបានសម្រេចទិញផ្តាច់យកដីទំហំ១១៧ម៉ែត្រការ៉េ (ចំណុចត្រីកោណពណ៌ក្រហម) ពីប្រជាជនមួយគ្រួសារ ហើយបានធ្វើប្រទានកម្មដល់រដ្ឋបាលខេត្ត ដើម្បីស្ថាបនាជាសួនច្បារ បម្រើឱ្យផលប្រយោជន៍សាធារណៈ។

...

បច្ចុប្បន្នផ្ទៃដីសួនទាំងមូលបានចុះបញ្ជីដីរដ្ឋ ដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង។​ ទំនាស់យូរឆ្នាំត្រូវបានបញ្ចប់ ដោយបន្សល់ទុកនូវស្នាមញញឹម ប្រកបដោយភាតរភាព សម្រាប់ភាគីទំនាស់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print