ភ្នំពេញ÷ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២៣:៤០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់ស្ដែងពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone 13 Promax ពណ៍ខៀវ )នៅចំណុចលើដងផ្លូវលេខ២៦៥ទាល់ ក្រុមទី៤៤ ភូមិ១៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលប្រព្រឹត្តបទល្មើស
នៅចំណុចលើដងផ្លូវលេខ២៧១ ក្រុមទី២៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យ១-ឈ្មោះ យឿន សុខយ៉ារ័ត្ន ភេទ ប្រុស អាយុ១៩ឆ្នាំ មុខរបរ អ្នករត់តុនៅភោជនីយដ្ឋាន ហុង
ម៉េងលី ១៦៨ ស្នាក់នៅផ្ទះជួលពុំចាំលេខ ភូមិបឹង សាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ)និង២-ឈ្មោះ កុក ភៃជូ ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី១ សកលវិទ្យាល័យ បៀលប្រាយ ស្នាក់នៅផ្ទះលេខអា២៤ ផ្លូវលេខ២ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(ជាអ្នកជិះខាងក្រោយឆក់) ។
វត្ថុតាងចាប់យកមាន៖ -ម៉ូតូ០១គ្រឿងម៉ាក Honda C125ស៊េរី 2023 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KC-2690 ដែលមានលេខតួនិងលេខម៉ាស៊ីន: 0053375 (ជារបស់ជនសង្ស័យឈ្មោះ យឿន សុខយ៉ារ័ត្ន និងបក្ខពួកឈ្មោះ កុក ភៃជូ ជិះធ្វើសកម្មភាពឆក់) និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phone 13 Promax ពណ៍ខៀវ (ជារបស់ជនរងគ្រោះត្រូវបានជនសង្ស័យទាំង០២នាក់ខាងលើ ឆក់យកនៅពេលកើតហេតុ ) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។
ជនរងគ្រោះឈ្មោះថុល នី ភេទស្រី អាយុ២៧ឆ្នាំមុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវបេតុង ភូមិបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះនអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមផ្លូវច្បាប់ ៕










