ខឹងម្ចាស់រថយន្តបេីកវ៉ាកៀរក៏នាំគ្នាគប់កញ្ចក់រថយន្ត ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនបានពីរនាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ ដោយមានការបញ្ជាដឹកនាំពីលោក​ឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បាលខេត្ដកំ​ពង់ស្ពឺ​  កម្លាំងនគរបា​លអធិការដ្ឋាននគរបា​ល​ស្រុកប​សេ​ដ្ឋបានធ្វេីការស្រាវ​ជ្រា​វជាបន្ទាន់លេីករណីគប់កញ្ចក់រថយន្ដ​

HIG​HT L​ANDER​ ពណ៌ខ្មៅ ដែ​ល​ពល​រដ្ឋបានចែកចាយ​ព័ត៌មា​នតា​ម​រយៈបណ្ដាញសង្គម​និងប​ណ្ដឹ​ងផ្ទាល់​។

លោកវរសេនី​យ៍​ឯក​ ចន​ សុភីត​ អ​ធិការនគរបាលស្រុកបសេដ្ឋឲ្យដឹងថា​ ករណីគប់កញ្ចក់រថយន្ដ ជនស​ង្ស័​យមានគ្នា២នាក់​ ជិះម៉ូតូ​១​គ្រឿងម៉ាកហុងដា Scoopy ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LT-7578​ រីឯ​ជនរងគ្រោះ​ជាម្ចា​ស់រថយន្ដឈ្មោះ ប៊ិន វៅ ភេទប្រុ​ស អាយុ៤៩ឆ្នាំ រថយន្តពាក់ផ្លាកលេខភ្នំពេ​ញ​2U-4077 ។ មូលហេតុដោយសា​ររថយន្ដបេីក​វ៉ាម៉ូតូរួចបត់មកឈប់ច​ត​កន្លែ​ង​ដូរលុយ​ធ្វេីឱ្យជនសង្ស័យខឹ​ងសម្បាក៏រើសដុំថ្មធ្វើ​សកម្មភា​ពគប់កញ្ចក់រថយន្តតែម្ដង​ បណ្ដា​លឱ្យបែកធ្លុះចូលទៅក្នុងរថយន្ដ​ រួចហើយជិះគេចខ្លួនបាត់​ ។

ក្រោយពីទទួលបានព័ត៌មានេះ កម្លាំងជំនាញសហ​កា​រជាមួយប៉ុស្តិ៍ទួ​លអំពិល​ ធ្វើការស្រាវជ្រាវ​ដល់ចំណុចភូមិព្រៃ​
ស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ បានឃាត់ខ្លួនជនស​ង្ស័យ​១នាក់ឈ្មោះ ឆិល ពិសិដ្ឋ ភេ​ទ​ប្រុស អា​យុ២៩ឆ្នាំ ជាអ្នកធ្វើសក​ម្មភាពគប់រួមជាមួយមធ្យោបា​យ​ម៉ូ​តូ១គ្រឿង​ និងបន្ដ​ឃាត់ខ្លួន​ឈ្មោះ អាត់ ដាណេត ភេ​ទប្រុស អាយុ​១៩​ឆ្នាំ រស់នៅភូមិតាប៉ែន ឃុំសំរោង ស្រុ​កត្រាំកក់ ខេត្តតាកែវ មកស្នាក់​នៅបន្ទប់ជួលក្នុងភូមិព្រៃ​ស្រឡែង ឃុំទួលអំពិល ស្រុកបសេដ្ឋ ជាអ្នក​រួមដំណើ​រ​បញ្ជូនមកសួរនាំនៅអធិ​ការដ្ឋានស្រុកបសេដ្ឋ ។

...

តាមចម្លើយ​ជនសង្ស័យ​ គឺគេខឹងម្ចាស់រថយន្ដបេីកវ៉ាកៀររួចបត់ភ្លាមតែម្ដងដោយបង្កការភ័យខ្លាចនិងហុយដីធ្វេីអោ​យខ្លួនខឹងទេីបគប់កញ្ចក់តែ​ម្ដ​ង​។ បច្ចុប្បន្នសមត្ថកិច្ចនគរបា​លបា​ន​ធ្វេីការកសាងសំណុំរឿងបញ្ជូនទៅ​ស្នង​ការដ្ឋាននគរបាលខេត្តកំព​ង់ស្ពឺ​ដើម្បីចាត់ការបន្ដ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print