ខេត្តបន្ទាយមានជ័យៈ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក មាស ដារ៉ា និងលោក ស្រេង សុផល អភិបាលក្រុង សិរីសោភ័ណនៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២៦ បិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៥ភូមិរួមមាន ៖ ភូមិកោះពងសត្វ ភូមិតាសុខ ភូមិស្វាយដង្គត់ ភូមិព្រះអង្គ និងភូមិអង្គាបុស្ប ក្រុងសិរីសោភ័ណ។
លោក ស្រេង សុផល អភិបាលក្រុង សិរីសោភ័ណបានបញ្ជាក់ថា ការបិទផ្សាយទិន្នន័យក្បាលដីនៅថ្ងៃនេះមានចំនួន ៥ភូមិ សរុបចំនួន ៣ ២៦៣ ក្បាលដី ក្នុងនោះរួមមាន ៖ ១. ភូមិកោះពងសត្វ សរុប ៧០៦ ក្បាលដី ដីលំនៅឋាន មានចំនួន ៣៩៩ ក្បាលដី, ដឹកសិកម្ម មានចំនួន ២៨៣ ក្បាលដី, ទំនាស់ (គ្មាន), ដីគ្មានទិន្នន័យ មានចំនួន ២៤ ក្បាលដី,២. ភូមិតាសុខ សរុប ៣៧១ ក្បាលដី ដីលំនៅឋាន មានចំនួន ១៩១ ក្បាលដី, ដីកសិកម្ម មានចំនួន ១៥៨ក្បាលដី, ទំនាស់ (គ្មាន), ដីគ្មានទិន្នន័យ មានចំនួន ២២ ក្បាលដី, ៣.ភូមិស្វាយដង្គត់ សរុប ៥៥៣ ក្បាលដី, ដីលំនៅឋាន មានចំនួន ៣៣៩ ក្បាលដី, ដីកសិកម្ម មានចំនួន ២០៦ ក្បាលដី, ទំនាស់ (គ្មាន), ដីគ្មានទិន្នន័យ មានចំនួន ០៨ ក្បាលដី, ៤ ភូមិស្វាយដង្គត់ សរុប ៤២១ ក្បាលដី, ដីលំនៅឋាន មានចំនួន ៤២១ ក្បាលដី, ដីកសិកម្ម មានចំនួន ១៨៧ ក្បាលដី, ទំនាស់ (គ្មាន), ដីគ្មានទិន្នន័យ មានចំនួន ០៤ ក្បាលដី, ៥. ភូមិអង្គាបុស្ប សរុប ១២១២ ក្បាលដី, ដីលំនៅឋាន មានចំនួន ៤១៩ក្បាលដី, ដីកសិកម្ម មានចំនួន ៧៧១ ក្បាលដី, ទំនាស់មានចំនួន ០១ ក្បាលដី, ដីគ្មានទិន្នន័យ មានចំនួន ០៤ ក្បាលដី
លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យ ដឹងថា ខេត្តបន្ទាយមានជ័យ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ៧៤៤ ៣៧១ ក្បាលដីបានបញ្ចប់ការវាស់វែង១០០% ហើយបានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុសរុបចំនួន ៣២៧ ៦២១ ក្បាលដី។ ដោយឡែកក្រុងសិរីសោភ័ណ បានបញ្ចប់ការវាស់វែងរួចមានក្បាលដី សរុបចំនួន ៦០ ៧៦៣ ក្បាលដី កំពុងប្រមូលទិន្នន័យបានចំនួន ៥៩ ០៥៩ ក្បាលដី និងចេញបណ្ណបានចំនួន ៤០ ៥៧១ ក្បាលដី។
ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃ ការវិនិច្ឆ័យ ទាំង៥ភូមិខាងលេី លោកក៏បានសំណូម ពរ ដល់អាជ្ញាធរមូលដ្ឋាន ពិសេសលោកមេភូមិ និងមេឃុំ មេត្តាជួយសម្រុះសម្រួល ភាគីម្ចាស់ក្បាលដីទំនាស់ទាំងអស់ និងម្ចាស់ក្បាលដីទំនាស់ទាំងអស់ត្រូវមានការយោគយល់គ្នា ធ្វើសម្បទានអោយគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ទំនាស់ ក្នុងរយៈពេលបិទផ្សាយនេះ ដើម្បីទទួលបានបណ្ណកម្មសិទ្ធិទាំងអស់គ្នា៕

ដោយ៖ វណ្ណា









