រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចែកបណ្ណសរសើរជូនដល់មន្ត្រីរាជការក្រសួងទេសចរណ៍

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦​ បានអញ្ជើញជាអធិបតីក្នុងពិធីចែកបណ្ណសរសើរ ជូនដល់មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ដែលបានបំពេញភារកិច្ចប្រកបដោយភាពខិតខំ ប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារតាមវិស័យទេសចរណ៍។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងសំណេះសំណាល និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់មន្ត្រីរាជការទាំងអស់ ដែលបានរួមចំណែកជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យមានការរីកចម្រើន ប្រកបដោយចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

...

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ បន្តរក្សានូវស្មារតីទទួលខុសត្រូវ វិន័យការងារ និងសាមគ្គីភាពក្នុងស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពសេវាកម្មទេសចរណ៍ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print