ភ្នំពេញ÷ យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅវេលាម៉ោង ១២និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គោលដៅ (ចតុមុខ) បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍និងគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ០២និង២០យប់រំលងអធ្រាត្រ ។
...
ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះគេនៅមិនទាន់ដឹងពីទំហំនៃការខូចខាតអស់ទឹកប្រាក់ប៉ុន្មាននៅឡើយទេ ខណៈសមត្ថកិច្ចកំពុងតែធ្វើកំណត់ហេតុ៕
ដោយ÷ចន្ទ លីហ្សា










