ចាប់តាំងពីចុងសប្តាហ៍មុនមក ការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន សម្លាប់មនុស្សជាង២៥០នាក់

ចែករំលែក៖

នាថ្ងៃពុធ ទី៤ ខែកុម្ភៈ មន្រ្តីសន្តិសុខនៅប្រទេសប៉ាគីស្ថាន បានឱ្យដឹងថា មនុស្សសរុបកើនដល់ជាង២៥០នាក់ បានស្លាប់ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន បានធ្វើសកម្មភាពវាយប្រហារជាច្រើនកន្លែង នៅពាសពេញខេត្ត Balochistan កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ហើយមកទល់នឹងពេលនេះ ការប្រយុទ្ធគ្នានៅតែកំពុងបន្ត។

ប្រភពខាងលើបាននិយាយថា ជនសកម្មប្រយុទ្ធ១៩៧នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការបង្រ្កាបភេរវកម្ម ដែលកំពុងបន្តប្រព្រឹត្តទៅ ខណៈជនស៉ីវិលយ៉ាងហោច៣៦នាក់ និងសមាជិកកងកម្លាំងសន្តិសុខ២២នាក់ បានបាត់បង់ជីវិត អំឡុងការវាយប្រហារនៅក្នុងខេត្ត Balochistan។ មកទល់ពេលនេះ ការប៉ះទង្គិចគ្នាកំពុងបន្តនៅកន្លែងមួយចំនួន បន្ទាប់ពីពួកជនសកម្មប្រយុទ្ធ បានវាយសម្រុកលើធនាគារ ពន្ធនាគារ ស្ថានីយប៉ូលិស និងបន្ទាយកងទ័ព កាលពីចុងសប្តាហ៍មុន។ ក្រុម Baloch Liberation Army ដែលជាក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួនធ្វើសកម្មភាពញឹកញាប់ជាងគេ នៅខេត្ត Balochistan បានអះអាងថា ការវាយប្រហារថ្មីៗទាំងនេះ គឺជាស្នាដៃរបស់ខ្លួន។
ជាច្រើនទសវត្សរ៍មកហើយ ប៉ាគីស្ថានបានប្រយុទ្ធប្រឆាំងចលនាបះបោរចង់ផ្តាច់ខ្លួន របស់ជនជាតិភាគតិច Baloch នៅក្នុងខេត្ត Balochistan ដែលសម្បូរទៅដោយធនធានរ៉ែ ហើយស្ថិតនៅជាប់ប្រទេសអាហ្វហ្កានីស្ថាននិងអ៉ីរ៉ង់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print