ខេត្តកំពង់ស្ពឺ ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ តាម
បណ្ដោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ១៤-១៥ ស្ថិតក្នុងភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សុិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានសហការឃាត់រថយន្ត១គ្រឿងដឹកគ្រឿងសមុទ្រ ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AN-3775 ម្ចាស់គេចខ្លួន ដឹកគ្រឿងសមុទ្រចម្រុះនាំចូលមកពីក្រៅប្រទេសគ្មានលិខិតអនុញ្ញាតនិងគ្មានបញ្ជាក់ពីគុណភាពសម្រាប់ការដឹកជញ្ជូនវេចខ្ចប់ខុសលក្ខណៈស្ដង់ដារ ។
លោកឧត្ដមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរង បានបញ្ជាក់ករណីឃាត់រថយន្ដដឹកគ្រឿងសមុទ្រខាងលេីគឺដោយមានព័ត៌មានពីបណ្ដាញដែលផ្ដល់មកសមត្ថកិច្ចនគរបាលនិងដេីម្បីថែរក្សាសុខភាពចំណីអាហារពលរដ្ឋកម្ពុជាលេីការបរិភោគ ទិញទំនិញគ្មានគុណភាពនាំឱ្យប៉ះពាល់ដល់សុខភាពងាយនឹង
កេីតជម្ងឺទៅថៃ្ងអនាគត ជាក់ស្ដែងសមត្ថកិច្ចបានចាប់យកនូវវត្ថុតាងរួមមាន ៖
-រថយន្ត ០១ គ្រឿង
-មឹកកកចំនួន០២កេស
-មឹកទឹកចំនួន១៩ កេស
-បង្គាចំនួន០៤កេស
-ព្រុយត្រីសាលម៉ុនចំនួន០៤កេស
-ត្រីស្ពុង ចំនួន០១កេស
សរុប ចំនួន ៣០កេសស្មើនឹង២,៥តោន។
វត្ថុតាងជាទំនិញខាងលើត្រូវបាន ព្រះរាជអាជ្ញាសម្រេចឲ្យសហការជាមួយជំនាញសាខា ក.ប.ប ខេត្តកំពង់ស្ពឺ និងជំនាញជលផលដើម្បីធ្វេីការបំផ្លាញចោលនៅរសៀលថៃ្ងទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នៅទីលានចាក់សំរាមតាម៉ុល ច្បារមន ខេត្ដកំពង់ស្ពឺ ។
ប្រជាពលរដ្ឋសំណូមពរដល់អាជីវករទាំងអស់មេត្ដាបញ្ឈប់ការនាំចូលទំនិញមិនស្របតាមស្ដង់ដារនិងមិនមាន
ប្រភពដេីមច្បាស់លាស់ដែលធ្វេីឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕










