លោកស្រី ហេង ថុល អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសែនសុខចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួន០២គ្រួសារ ដែលរងភ្លើងឆេះផ្ទះ

ចែករំលែក៖

ភ្នំពេញ÷នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី ហេង ថុល អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសែនសុខ តំណាងលោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខ រួមជាមួយសមាជិកសមាជិការ អនុសាខា ក្រុមប្រឹក្សាសង្កាត់ឃ្មួញ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួន០២គ្រួសារ ដែលរងភ្លើងឆេះផ្ទះ នៅភូមិសែនសុខ១ សង្កាត់ឃ្មួញ។

លោកស្រី អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសែនសុខបានអោយដឹងថា ដោយមានការយកចិត្តដាក់ពីលោកអភិបាលខណ្ឌបានចាត់អោយលោកស្រីដឹកនាំមន្ត្រីពាក់ព័ន្ធក្នុងខណ្ឌចុះសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះនិងនាំយកគ្រឿងឧបភោគបរិភោគ ថវិកា ជូនដល់គ្រួសាររងគ្រោះ ដោយក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ២បាវ មី០២កេស ត្រីខ០២យួរ ទឹកបរិសុទ្ធ០២កេស ទឹកត្រី០២យួរ ទឹកសុីអុីវ០២យួរ និងថវិកា ២០០.០០០រៀល ដោយឡែកប្អូនស្រីដែលមានកូនតូចទទួលបានថវិកា ៤០០.០០០រៀល និងសង្កាត់ឃ្មួញឧបត្តម្ភថវិកាក្នុងមួយគ្រួសារ ១០០.០០០រៀល បន្ថែមទៀត៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print