ភ្នំពេញ÷បុរសជនជាតិចិនម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Lexus LM-350 ពាក់ស្លាកលេខកម្ពុជាHN-H-168ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យជ្រុលទៅបុកជាមួយនឹងរថយន្ត Lexus RX–450hពាក់ស្លាកលេខភ្នំពេញ2AC-2730 បើកបរដោយប្តីប្រពន្ធពីរនាក់នៅត្រង់ចំណុចផ្លូវបំបែក ពីចំហៀងខាងក្រោយខាងស្តាំ បណ្ដាលឲ្យរថយន្ត lexusRX- 450h វិលមួយជុំ និងរងរបួសស្ត្រីជាប្រពន្ធ។
ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ៣០ នាទីយប់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅត្រង់ចំណុចផ្លូវបំបែកជាបួន មុខបូរីភ្នំពេញថ្មី ស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងទុកឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបណ្ដោះអាសន្ន៕ដោយ÷ចន្ទ លីហ្សា
...










