ភ្នំពេញ÷ បុរសម្នាក់បើករថយន្ត Ford មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CB-1981សង្ស័យក្នុងស្ថានភាពស្រវឹងបានជ្រុលទៅបុករថយន្តJMCមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CI-0529 ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងជិត១២យប់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្បែរនឹងច្រកចូលប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញដែលស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
...
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិត២ម៉ោងនៅមិនត្រូវគ្នា ទៀតទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ÷ចន្ទ លីហ្សា










