ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងប្រសាសន៍ណែនាំរបស់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ដកំពង់ស្ពឺ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ក្រោយបែកធ្លាយវីដេអូតាម
បណ្ដាញសង្គមហ្វេសប៊ុក ការបង្អួតអំពីសកម្មភាពក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤១ក្នុងទឹកដីស្រុកគងពិសីមក កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសីសហការជាមួយអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបានធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនមនុស្សចំនួន៥នាក់ក្នុងចំណោមបក្ខពួក ១០នាក់ (៥នាក់គេចខ្លួននិងម្នាក់ព្យួរសេរ៉ូម)កាលពីល្ងាចថ្ងៃទី៤ខែកុម្ភៈដែលមានឈ្មោះ៖
១-ឈ្មោះ ហូ ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបឹងស្តុក ស្រុកបសេដ្ឋ (អ្នកថតរូប) ឃាត់ខ្លួន។
២-ឈ្មោះ ស៊ីម វេហា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ឃាត់ខ្លួន។
៣-ឈ្មោះ ហ៊ន សុខហាត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រៃគោកត្រប់ ឃុំបសេដ្ឋ ឃាត់ខ្លួន។
៤-ឈ្មោះ លីម ស័ក្ករាជ្យ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិសាឡាំ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ឃាត់ខ្លួន។
៥-ឈ្មោះ អ៊ុល ដារ៉ាប់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិគោកត្រប់ ស្រុកបសេដ្ឋ (កំពុងព្យាបាលជម្ងឺ គ្រុនឈាម)។ចំណែកបក្ខពួកផ្សេងទៀតសមត្ថកិច្ចកំណត់មុខសញ្ញាបានអស់ហេីយ ក្នុងមុខសញ្ញាទាំង៥នាក់នេះ មានម្នាក់ជាក្រុមក្មេងទំនេីងដែលធ្លាប់បានសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋឃាត់ខ្លួននិងកោរសក់ ដកហូតម៉ូតូយកទៅរក្សាទុករយៈពេល៩០ថៃ្ង និងហៅអាណាព្យាបាលមកធានាយកទៅគ្រប់ គ្រងបន្ដ តែធាតុពិតក្រោយពីបានម៉ូតូយកទៅវិញ នៅតែបន្ដធ្វេីសកម្មភាពនាំគ្នីគ្នាបក្ខពួកបង្កេីតព្រឹត្ដការណ៍លេីសមុន និងជាអ្នកបង្ហោះនិងថតរូបបង្ហោះចែកចាយតាម tik tok និងបណ្ដាញសង្គមផ្សេងទៀត។
បច្ចុប្បន្នក្រុមក្មេងទំនេីងទាំង៤នាក់ក្នុងចំណោម៥នាក់ រួមជាមួយមធ្យោ
បាយធ្វេីសកម្មភាពម៉ូតូ២គ្រឿងត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសីបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌចាត់ការបន្ដ៕










