អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅត្រង់ចំណុចផ្ទះសំណាក់ សំណាងខេមរៈក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មានករណីអគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្ទះសំណាក់ សំណាងខេមរៈ ក្បែរក្រុមហ៊ុនកាពីតូល និងក្រុមហ៊ុនហុងស៊ីន ដឹកអ្នកដំណើរ ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់នឹងផ្លូវជាតិលេខ៥ ទល់មុខស្ថានីយសាំង PTT។

បើតាមសេចក្តីរាយការណ៍ជាបឋមពីសមត្ថកិច្ច មូលហេតុនៃអគ្គិភ័យនេះគឺបណ្ដាលមកពីការឆ្លងឌីសង់ទ័រ (ប្រព័ន្ធអគ្គិសនី) បណ្តាលឲ្យភ្លើងឆាបឆេះយ៉ាងលឿនបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតំបន់ជិតខាង។

ក្រោយកើតហេតុ សមត្ថកិច្ចនិងកម្លាំងពន្លត់អគ្គិភ័យបានចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងទាន់ពេលវេលាដើម្បីទប់ស្កាត់ការរីករាលដាលទៅកាន់ទីតាំងជិតខាង។ ចំពោះការខូចខាតផ្ទះសំណាក់និងទ្រព្យសម្បត្តិគឺកំពុងស្ថិតក្នុងការស្រាវជ្រាវនិងវាយតម្លៃបន្ថែម។

...

ទោះបីជាយ៉ាងណា ក្នុងហេតុការណ៍នេះ ពុំបណ្តាលឱ្យមានអ្នករងរបួសឬបាត់បង់ជីវិតនោះឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print