អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះរដ្ឋបាលតាមបន្ទប់ជួលក្នុងមូលដ្ឋានទប់ស្កាត់បទល្មេីសផ្សេងៗ

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងគណៈបញ្ជាការភាពសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំដោយ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ និងលោកវិរះសេនីយ៍ត្រី ថេង កុសល នាយប៉ុស្តិ៍នគរបាលរដ្ឋបាល​ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦​ បានចុះរដ្ឋបាលត្រួតពិនិត្យនៅតាមបន្ទប់ផ្ទះជួល​ ទប់ស្កាត់បល្មេីស​ និងការប្រេីប្រាស់​ ជួញដូរគ្រឿងញៀន។

លោក​ វ៉ា​ សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ បានឱ្យដឹងថា​ ដោយអនុវត្តន៍តាមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្ដមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លើគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ។ កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចោមចៅទី៣ តែងតែបានសហការជាមួយកមម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះធ្វើរដ្ឋបាលជាប់ជាប្រចាំដើម្បីការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ។

...

ក្នុងប្រតិបត្តិការសមត្ថកិច្ចមិនមានធ្វេីការឃាត់​ រឺរកឃេីញអ្វីនោះទេ​ ដោយបន្ទប់នីមួួយៗ​ សុទ្ធសឹងតែមនុស្សត្រឹមត្រូវ​ ភាគច្រេីនកម្មកររោងចក្រ​ តែសមត្ថកិច្ចបានធ្វេីណែនាំបន្ថែម​ ឱ្យចៀសឆ្ងាយពីគ្រឿងញៀន៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print