បុរសម្នាក់ខឹងគេថាអ្នកលក់និងជក់គ្រឿងញៀនបានដុតរទេះអេតចាយហើយលោតចូលក្នុងរទេះ រលាកខ្លោចពេញខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ខឹងគេថាលក់គ្រឿងបុរសម្នាក់ចិត្តខ្លាំងបានដុតខ្លួនឯង ឆេះខ្លោចពេញខ្លួន នៅមុខវិទ្យាល័យ ជាស៊ីមសាមគ្គី. ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បង្កាអោយមានការភ្ញាក់ផ្អើលនៅរសៀល ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០២៦។

យោងតាមសម្តីជនរងគ្រោះខាងលើបានប្រាប់អ្នកកាសែតអោយដឹងថា មុនពេលកើតហេតុរូបគាត់បានដើររើសអេតចាយនៅម្តុំប្រឡាយទឹកស្អុយស្ទឹងមានជ័យ រួចក៏ទុករទេះអេតចាយចោលរួចជួយដើររើសសំរាមនៅតាមផ្លូវ. ខណៈពេលកំពុងដើររើសសំរាមតាមផ្លួវ ក៏មានគេបោះសំដីមកលើរូបគាត់ថា អានេះជក់គ្រឿងញៀនផងលក់គ្រឿងញៀនផង ទើបរូបគេខឹងសម្បា រុញរទេះអេតចាយមកមុខសាលាសាមគ្គីហើយយកហ្គាសដុតរទេះអេតចាយហើយលោតចូលក្នុងរទេះខណៈភ្លើងកំពុងតែឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលអោយរលាកខ្លោចពេញខ្លួន ។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុខាងលើ រួចហៅរថយន្តសង្រ្គោះដឹកបុរសខាងលើទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print