បុរសម្នាក់បានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តBYD និងម៉ូតូ ហុងដាឌ្រីម នៅត្រង់ចំណុចផ្លូវបំបែកជាបួន

ចែករំលែក៖

ភ្នំពេញ÷ បុរសម្នាក់បានរងរបួសធ្ងន់ខណៈកំពុងបើកបរម៉ូតូនៅតាមដងផ្លូវហើយក៏បានជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តBYD ពាក់ស្លាកលេខភ្នំពេញ2CF-6820 ចំណែកអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ1KJ-9130 លុះមកដល់ចំណុចផ្លូវបំបែកជាបួនរថយន្តនិងម៉ូតូបានប៉ះគ្នាបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់តែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ១០០៣ កែងនិងផ្លូវ១៩៦៦ ចំណុចមុខផ្សារថៃ ហួត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

...

គេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ ហើយក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print