ប្រទះឃើញសាកសពផ្សោតក្បាលត្រឡោកញី វ័យជំទង់១ក្បាលអណ្តែតលើផ្ទៃសមុទ្រ បណ្តាលមកពីការជាប់សំណាញ់មងនេសាទ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មន្ត្រីអង្គការអភិរក្សសមុទ្រកម្ពុជា ប្រទះឃើញសាកសពផ្សោតក្បាលត្រឡោក ភេទញី វ័យជំទង់១ក្បាលអណ្តែតលើផ្ទៃសមុទ្រ បណ្តាលមកពីការជាប់សំណាញ់មងនេសាទ។

នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC)បានឱ្យដឹងថា នៅក្នុងសប្តាហ៍មុនពេលក្រុមការងាររបស់អង្គការកំពុងធ្វើដំណើរត្រឡប់មកកោះអាចម៍សេះ បានប្រទះឃើញសាកសពផ្សោតក្បាល ត្រឡោក (Irrawaddy dolphin) ភេទញី វ័យជំទង់មួយក្បាលអណ្តែតលើផ្ទៃសមុទ្រ។ សាកសពផ្សោតត្រូវបាននាំមកកាន់កោះអាចម៍សេះដើម្បីធ្វើការវិនិច្ឆ័យដោយអ្នកវិទ្យាសាស្ត្រជំនាញផ្នែកសត្វសមុទ្ររបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC)។

ដោយសារតែមានសំណល់សំណាញ់នៅជាប់នឹងកន្ទុយរបស់វា និងមានស្នាមបង្ហាញពីការជាប់សំណាញ់ មូលហេតុនៃការស្លាប់ត្រូវបានកំណត់ថា បណ្តាលមកពីការជាប់សំណាញ់មងនេសាទ។

ករណីនេះ ត្រូវបានកត់ត្រា និងរាយការណ៍ជូនទៅកាន់រដ្ឋបាលជលផលរួចរាល់ហើយ។

...

តាមរយៈនេះ អង្គការអភិរក្សចង់លើកកម្ពស់ការយល់ដឹងអំពីការគម្រាមកំហែងដ៏ធ្ងន់ធ្ងរដែលអាចកើតមាន ឡើងទៅលើសត្វសមុទ្រ ជាពិសេសសំណាញ់ ឬឧបករណ៍នេសាទដែលត្រូវបានបោះបង់ចោល ឬមិនមានការត្រួតពិនិត្យ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print