ផ្អើលពេញផ្លូវ! ជនជាតិចិនបើករថយន្តLexus rx-450hឆ្លងផ្លូវបុកប៉ះជាមួយម៉ូតូមួយគ្រឿងខ្ទាតជិត៣០ ម៉ែត្រទៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ÷ មានការផ្ញាក់ផ្អើលពេញផ្លូវ! ខណៈជនជាតិចិនបើករថយន្តLexus rx-450hពាក់ស្លាកលេខភ្នំពេញ2AF-3139

ឆ្លងផ្លូវទៅបុកប៉ះជាមួយម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកនិងគ្មានស្លាកលេខខ្ទាតជិត៣០ ម៉ែត្រទៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៦។ នៅត្រង់ចំណុចមុខរាសាំងកា តិច តាមបណ្ដោយផ្លូវទ្រុងមាន់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ក្រោយកើតហេតតំណាងភាគីខាងម៉ូតូនិងភាគីខាងរថយន្តបានប៉ះពាក្យសម្ដីដាក់គ្នាមួយប្រ៉ាវ បង្ករការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ។

...

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យភ្លាមៗដើម្បីជួយសង្គ្រោះអាយុជីវិតចំណែកវត្ថុតាងទាំង២គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សារទុកនៅអធិការរដ្ឋាននគរបាលខណ្ឌមានជ័យរងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print