ខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបាល់បញ្ចូលទីបីគ្រាប់ (hat-trick) និងបានបញ្ចូលបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីមួយគ្រាប់ទៀត ក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់គាត់សម្រាប់ក្រុម Al-Hilal ដែលជាក្រុមនាំមុខគេនៅ Saudi Pro League ដោយបានយកឈ្នះលើក្រុម Al-Akhdoud 6-0 កាលពីថ្ងៃព្រហស្បតិ៍។
កីឡាករវ័យ 38 ឆ្នាំរូបនេះបានចូលរួមជាមួយ Al-Hilal កាលពីថ្ងៃចន្ទ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាគាត់បានបដិសេធសំណើរដើម្បីបន្តកុងត្រារបស់គាត់ជាមួយ Al-Ittihad ដែលគាត់បានចូលរួមជាមួយដោយគ្មានតម្លៃខ្លួនផ្ទេរក្នុងឆ្នាំ 2023 បន្ទាប់ពីលេងរយៈពេល 14 ឆ្នាំជាមួយ Real Madrid ។
អតីតខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះបានធ្វើឱ្យមានឥទ្ធិពលភ្លាមៗសម្រាប់ក្រុមថ្មីរបស់គាត់ ជាមួយនឹងការស៊ុតបញ្ចូលទីបីគ្រាប់តែម្តង។
Benzema បាននិយាយថា “វាជាការប្រកួតដ៏សំខាន់មួយនៅថ្ងៃនេះ។ ដូច្នេះយើងសប្បាយចិត្ត យើងលេងបានល្អ យើងធ្វើការរារាំងមិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបាន (Clean Sheet) ហើយយើងស៊ុតបញ្ចូលទី ដូច្នេះយើងសប្បាយចិត្ត។ អ្នករាល់គ្នាល្អជាមួយខ្ញុំ ពួកគេផ្តល់ឲ្យខ្ញុំគ្រប់យ៉ាង ដូច្នេះពេលខ្ញុំនៅលើទីលាន ខ្ញុំផ្តល់អ្វីគ្រប់យ៉ាងសម្រាប់ពួកគេ”៕










