ក្នុងមួយយប់មានករណីរថយន្ត២គ្រឿងបេីករ៉េចង្កូតបុករបាំងថ្មពុះចែកផ្លូវនៅទីតាំង២ផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញៈ ករណីទី១មានបុរសម្នាក់ បេីក រថយន្ដ Ford Ranger ពាក់ ផ្លាក លេខ ភ្នំពេញ 2BT-1875 បេីក រ៉េ ចង្កូត បុក របាំង ថ្ម ពុះ ចែក ផ្លូវ បណ្ដាល ឲ្យ ខ្ទាត ចេញ ពី ជួរ ដេីម ចំនួន មួយ ផ្ទាំង ចំណែក ឯ រថយន្ត ខូច ខាត ផ្នែក ចំហៀង ខាង ឆ្វេង បន្ទាប់ ពី បុក មួ យសន្ទុះ ក្រោយ មកម្ចាស់ រថយន្ត បាន ទាក់ទង ហៅ រថយន្ដ ស្ទូច មកស្ទូច របាំង ថ្ម ដែល ខ្ទាត នោះ ចូល មក ជួរ វិញ និង អូស រថយន្ដ ចូល មក ខាង ហេីយ យក កៅស៊ូតង់ មក ក្រប រថយន្ដ បន្ថែម ។ ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ៤ជាងទៀបភ្លឺ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវជាតិ លេខ២ សង្កាត់ ចាក់ អង្រែ ក្រោម ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។

ករណីទី២ បុរសម្នាក់ បេីក រថយន្ដ TOYOTA CAMRY ពាក់ ផ្លាក លេខ ភ្នំពេញ 2AK-1492 បេីក មក ដល់ ចំណុច ផ្លូវ កោង បាន ជ្រុល ចង្កូត បុក បង្គោល ភ្លើង បំភ្លឺ ផ្លូវ និង របាំង ថ្ម ពុះ ចែក ផ្លូវ ចំនួន ពីរផ្ទាំង បណ្ដាល ឲ្យ រងការ ខូចខាត ចំណែក ឯ រថយន្ត ខូច ខាត ផ្នែក ចំហៀង ខាង ឆ្វេង ។ ហេតុការណ៍ នេះ បាន កេីត ឡេីង កាល ពី វេលា ម៉ោង ៤ទៀបភ្លឺ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ២៧១ សង្កាត់ បឹងសាឡាង ខណ្ឌ ទួល គោក រាជធានី ភ្នំពេញ ។

ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វេី ការ វាស់ វែង យក រថយន្ត ទៅ រក្សា ទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print