ខេត្តកំពង់ចាម÷ នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៦ នេះ សមត្ថកិច្ចជលផលខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបបទល្មើសនេសាទបាន ២ករណីក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់។
បើតាមមន្ត្រីជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនោះ គឺខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ដោយមានការ សម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួន ០២ករណី ដោយជនសង្ស័យគេចខ្លួនបាត់បន្សល់ទុកនូវវត្ថុតាងបទល្មើសជលផលរួមមាន៖
ករណីទី០១-កន្ត្រងមានភ្ជាប់ខ្សែភ្លើងចំនួន ០២ ក្រុមការងារអធិការកិច្ចជលផលបានបន្តតាមដាន និងស្រាវជ្រាវបន្ថែមលើករណីនេះ នៅចំណុចបឹងធំ ភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម។
ករណីទី០២ -ដងឆក់រួមផ្សំខ្សែរភ្លើងចំនួន ០២គូរ-កន្រ្តងដងត្រីចំនួន ០២ -អាគុយម៉ាក់ BLUE DOT កម្លាំង៤០អំពែរ ចំនួន០២គ្រឿង នៅចំណុច បឹងទួលព្រះឃ្លាំង ភូមិបឹង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់៕










