ភ្នំពេញ÷ ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅយបថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូលកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកងរាជអាវុធហត្ថខណ្ឌ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
ការដាក់គោលដៅត្រួតពិនិត្យរបស់គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល ដឹកនាំដោយលោក ហោ វាសនា អភិបាលរងខណ្ឌនិងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត។ស្ថិតនៅគោលដៅលេីផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាសង្កាត់កន្ទោក ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកអភិបាលរងខណ្ឌបានអោយដឹងថាករណីត្រួតពិនិត្យយានយន្តឆ្លងកាត់សរុបរួមចំនួន ១០០គ្រឿងរថយន្តចំនួន ៧៥គ្រឿង ម៉ូតូ និងម៉ូតូកង់បីចំនួន ២៥គ្រឿង។
លោក ហោ វាសនា អភិបាលរងខណ្ឌកំបូល បានឱ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ ត្រូវអនុវត្តន៍គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពឲ្យបានតឹងរឹងដើម្បីការសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ តែងតែបានសហការជាមួយកម្លាំងអធិការរដ្ឋាននគរបាលនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌកំបូល ចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះជាប់ជាប្រចាំដើម្បីការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះគណៈបញ្ជាការឯកភាពខណ្ឌរកមិនឃើញមានបទល្មើសអ្វីដែលគួឲ្យកត់សម្គាល់នោះទេ៕
ដោយ÷ចន្ទ លីហ្សា










